អង្គការជីវិតអ្នកសំខាន់
រួមគ្នាដើម្បីអនាគតកាន់តែប្រសើរ
ការផ្លាស់ប្តូរ ពិតប្រាកដនិងយូរអង្វែងមិនអាចធ្វើឡើងតែម្នាក់ឯងទេ។ វាលូតលាស់បានទាល់តែមានការធ្វើរួមគ្នា ទាំងបេះដូង ដៃ និងក្តីសង្ឃឹម — ទាំងអ្នកដែលយើងបម្រើសេវា ដៃគូរដ្ឋាភិបាលដែលមានការប្តេជ្ញាចិត្ត ក្រុម របស់យើងដែលខិតខំប្រឹងប្រែង អ្នកគាំទ្រចិត្តសប្បុរស ហើយលើសពីនេះទៀត គឺជាព្រះដែលដឹកនាំ និងទ្រទ្រង់ គ្រប់ជំហានដែលយើងធ្វើ។
សូមស្វាគមន៍មកកាន់ អង្គការជីវិតអ្នកសំខាន់
អង្គការជីវិតអ្នកសំខាន់ គឺជា អង្គការក្រៅរដ្ឋាភិបាល គ្រិស្តបរិស័ទ ក្នុងស្រុកមិនរកប្រាក់ចំណេញ ដោយមាន នាយកដ្ឋានរៃអង្គាសប្រាក់នៅប្រទេសអាល្លឺម៉ង់។ យើងប្តេជ្ញាដើម្បីកែលម្អជីវិតរបស់កុមារ យុវជន និងគ្រួសារនៅ កម្ពុជាដែលប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង ដោយមិនប្រកាន់សាសនា ជាតិសាសន៍ ឬសាវតា។ បេសកកម្ម របស់យើងគឺផ្តល់ការគាំទ្ររួមដែលផ្តល់សិទ្ធិអំណាចដល់បុគ្គលម្នាក់ៗឱ្យយកឈ្នះលើភាពលំបាក កសាង អនាគត ដោយឯករាជ្យភាព និងការប្តេជ្ញាចិត្តដោយខ្លួនឯង និងក្លាយជាពលរដ្ឋ រួមចំណែកក្នុងសង្គម យ៉ាងសកម្ម ។
ចាប់ពីឆ្នាំ 2007 រហូតដល់ខែមិថុនា ឆ្នាំ 2025 គម្រោងរបស់យើងបានដំណើរការជាអង្គការក្រៅរដ្ឋាភិបាល អន្តរជាតិ (INGO) ក្រោមឈ្មោះថា អង្គការកាលែបកម្ពុជា (Kaleb e.,V Cambodia)។ នៅខែកក្កដា ឆ្នាំ 2025 ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរ នៃការផ្តល់មូលនិធិ និងបញ្ហាប្រឈមនៃយុគសម័យក្រោយកូវីដ-19 យើងបានប្តូរទៅជាអង្គការក្នុងស្រុកហើយមានឈ្មោះថ្មីថា អង្គការជីវិតអ្នកសំខាន់ (Your Life Matters )។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តរបស់យើងក្នុងការផ្តល់អំណាចដល់បុគ្គលដែលជួបការលំបាក ក្នុងការរីកលូតលាស់នៅក្នុងពិភពលោកដែលកំពុងវិវត្ត។
បេសកកម្ម
មានឫសគល់នៅក្នុងជំនឿគ្រិស្តបរិស័ទ យើងខិតខំដើម្បីចែករំលែកសេចក្តីស្រឡាញ់ របស់ព្រះតាមរយៈ កម្មវិធី សង្គម និងជំនួយសង្គ្រោះ ដែលពង្រឹងសមត្ថភាពមនុស្សនៅពេលពួកគេធ្វើដំណើរទៅរកគោលដៅរបស់ពួកគេ និង បង្កើតការផ្លាស់ប្តូរយូរអង្វែង ដោយមិនគិតពីប្រវត្តិសាសនារបស់ពួកគេ។
ចក្ខុវិស័យ
ពិភពលោកមួយដែលគ្មាននរណាម្នាក់ ត្រូវបានចោលម្នាក់ឯងក្នុងទុក្ខវេទនាឡើយ — កន្លែងដែលជំនួយ សេចក្តីថ្លៃថ្នូរ និងឱកាសកំពុងរង់ចាំមនុស្ស។
គោលបំណងរបស់យើង
តាមរយៈជំនួយចំតម្រូវការ និងការគាំទ្រផ្នែកអារម្មណ៍ យើងខិតខំនាំមកនូវទំនុកចិត្ត សេចក្តីស្រឡាញ់ និង ក្តីសង្ឃឹមដល់កុមារ យុវជន និងគ្រួសារដែលកំពុងប្រឈមមុខនឹងភាពក្រីក្រ និងការលំបាក តាមរយៈការ លើកកម្ពស់គុណភាពជីវិតរបស់ពួកគេ និងផ្តល់សិទ្ធិអំណាចឱ្យពួកគេអភិវឌ្ឍជំនាញ និងជំនះឧបសគ្គក្នុងជីវិត។
ប្រវត្តិរបស់ពួកយើង
ឫសគល់នៃ អង្គការជីវិតអ្នកសំខាន់ គឺចេញមកពីអង្គការ កាលែបកម្ពុជា ដែលជាប្រពភដើមរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ 2004 ដោយអ្នកផ្សព្វផ្សាយសាសនា Ingrid Willmann មកពីប្រទេស អាឡឺម៉ង់ ដើម្បីឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះមកកាន់ប្រទេសកម្ពុជាដើម្បីបម្រើ ក្នុងផ្នែកនៃ សេចក្តីមេត្តាករុណាក្នុងការបម្រើព្រះ។
កាលនោះ ប្រជាជនកម្ពុជានៅតែងើបចេញពីរបួសនៃរបបខ្មែរក្រហម ដោយប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ រួមមានភាព ក្រីក្រជាច្រើន ប្រព័ន្ធអប់រំខូច ហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពដែលមិនទាន់ប្រសើរឡើង ការកេង ប្រវ័ញ្ចផ្លូវភេទ និងកង្វះធនធានសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ការបំផ្លិចបំផ្លាញនៃរបបប្រល័យ ពូជសាសន៍បានធ្វើឱ្យគ្រួសារ និងសហគមន៍មានស្នាមរបួសយ៉ាងខ្លាំង ដោយមានកុមារជាច្រើនរស់នៅក្នុង ស្ថានភាពងាយរងគ្រោះដោយត្រូវបានបង្ខំឱ្យធ្វើពលកម្ម ឬត្រូវបានបោះបង់ចោល។
ជាការឆ្លើយតប Ingrid Willmann រួមជាមួយនឹងបុគ្គលិកក្នុងស្រុក បានចាប់ផ្តើមការងារជាមួយកុមាររស់នៅ តាមចិញ្ចើមផ្លូវក្នុងទីក្រុងភ្នំពេញ ដោយបង្កើតកម្មវិធីសំខាន់ៗដូចជា ការផ្តល់ទីជម្រកថែទាំ ដែលវិវត្តការ ស្នាក់នៅពេលយប់ ទៅជាការថែទាំពេញមួយថ្ងៃ ក៏ដូចជាកម្មវិធីសមាហរណកម្ម និងជំនួយគ្រួសារ។ សកម្មភាព ទាំងនេះមានគោលបំណងផ្តល់ការព្យាបាល និងការស្តារឡើងវិញដល់កុមារ ទន្ទឹមនឹងនោះក៏ដោះស្រាយ អំពីមូលហេតុឫសគល់នៃការបោះបង់ចោលកុមារផងដែរ។
ជាច្រើនឆ្នាំមកនេះ យើងបានកែសម្រួលកម្មវិធីរបស់យើងជាបន្តបន្ទាប់ ដើម្បីបម្រើឱ្យកាន់តែប្រសើរឡើងចំពោះ អ្នកដែលទទួលរងការលំបាកពីភាពគ្មានផ្ទះសម្បែង រួមទាំងស្ត្រីមានផ្ទៃពោះ ការផ្តល់ការ ទីជម្រកថែទាំ ការសម្រាលកូនដោយសុវត្ថិភាព និងការគាំទ្រសម្រាប់ការផ្លាស់ប្តូររបស់ពួកគេទៅកាន់ការរស់នៅដោយឯករាជ្យ។
នៅឆ្នាំ 2021 ជំងឺរាតត្បាត កូវីដ-19 បានផ្លាស់ប្តូរការងាររបស់យើងគួជាទីកត់សម្គាល់។ ខណៈពេលដែល យើងបន្តបម្រើអតិថិជនដែលមានស្រាប់របស់យើង យើងបានកាត់បន្ថយការទទួលអិថិជនថ្មី ជំនួសវិញដោយ ជំនួយរយៈពេលវែង និងបាននាំមកនូវកម្មវិធីជំនួយ និងការអភិវឌ្ឍន៍តែមួយដង នៅតំបន់ជនបទ ដើម្បីផ្តល់ការ គាំទ្រដល់អ្នកដែលប្រឈមនឹងវិបត្តិ ឬតម្រូវការបន្ទាន់។
នៅឆ្នាំ 2025 ដោយសារចំនួនអតិថិជនរបស់យើងមានការថយចុះ យើងបានប្តូរពីការចុះឈ្មោះអន្តរជាតិ មកជាអង្គការក្នុងស្រុកកម្ពុជាក្រោមឈ្មោះថា អង្គការជីវិតអ្នកសំខាន់ (Your Life Matters) ដែលអនុញ្ញាត ឱ្យយើងបន្តផ្តល់សិទ្ធិអំណាចដល់កុមារ យុវជន និងគ្រួសារដែលជួបការលំបាក។ ទោះបីជាកម្ពុជាមានការរីក ចម្រើនផ្នែកសេដ្ឋកិច្ចក៏ដោយ ក៏នៅតែមានបញ្ហាច្រើននៅឡើយ រួមមាន ភាពក្រីក្រ លទ្ធភាពទទួលបាន ការអប់រំប្រកបដោយគុណភាពមានកម្រិត និងសន្តិសុខស្បៀងមិនគ្រប់គ្រាន់ ជាពិសេសនៅតំបន់ជនបទ។
ចំពោះផ្នែកហិរញ្ញវត្ថុ គម្រោងនេះត្រូវបានគាំទ្រដោយ Kaleb eV, Help for Cambodia ដែលជាអង្គការរៃ អង្គាសប្រាក់នៅប្រទេសអាល្លឺម៉ង់។ តាមរយៈការប្តេជ្ញាចិត្តមិនងាករេ ពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់គំរោងបម្រើព្រះ និងអតិថិជនរបស់ខ្លួន។ យើងមានអំណរគុណយ៉ាងពិតប្រាកដចំពោះ ការលះបង់ របស់ពួកគេ ដែលបានធ្វើឱ្យការងារនេះអាចទៅរួច និងអាចឱ្យយើងបន្តបម្រើអ្នកដែលត្រូវការជួយ។
ក្រុមការងារ

ជូ នរិន្ទ
សមាជិកក្រុមប្រឹក្សាភិបាល

សាត ភោគ
សមាជិកក្រុមប្រឹក្សាភិបាល

ហ៊ាង ខៃឡាយ
នាយក និងសមាជិកក្រុមប្រឹក្សាភិបាល


















