គាំទ្របេសកកម្មរបស់យើង ដើម្បីពង្រឹងសមត្ថភាពកុមារ យុវជន និងគ្រួសារ នៅក្នុងប្រទេសកម្ពុជា
នៅ អង្គការជីវិតអ្នកសំខាន់ មានវិធីជាច្រើនដើម្បីគាំទ្រដល់បេសកកម្មរបស់យើងក្នុងការ ផ្តល់សិទ្ធិអំណាចដល់ កុមារ យុវជន និងគ្រួសារក្នុងប្រទេសកម្ពុជា។ ខណៈពេលដែលបុគ្គលិករបស់យើងគ្រប់គ្រងកម្មវិធីប្រចាំថ្ងៃ ការចូលរួមរបស់អ្នកអាចធ្វើឱ្យមានការផ្លាស់ប្តូយ៉ាងខ្លាំងនៅក្នុងជីវិតរបស់អ្នកដែលយើងបម្រើ។ រួមគ្នា យើងអាចធានាថាគ្មានកុមារ យុវជន ឬគ្រួសារត្រូវបានបំភ្លេចចោលឡើយ។
អធិស្ឋាន
បរិច្ចាគ
ការបរិច្ចាគរូបិយវត្ថុគឺជាវិធីជាក់ស្តែងបំផុតក្នុងការរួមចំណែក។ សូមគាំទ្រការងាររបស់យើងតាមរយៈសមាគម រៃអង្គាសប្រាក់របស់យើងនៅប្រទេសអាឡឺម៉ង់ Kaleb eV – Hilfe für Kambodscha និង ជួយផ្លាស់ប្តូរជីវិត ថ្ងៃនេះ។
អាស័យដ្ឋានរបស់សមាគមរៃអង្គាសប្រាក់នៅប្រទេសអាឡឺម៉ង់៖
Birgit Schrade
c/o Kaleb e.V. – Hilfe für Kambodscha
Dr.-Kempf-Str. 11
77716 Haslach
ធនាគារ: Sparkasse Haslach-Zell
គណនីសម្រាប់បរិច្ចាគ:
IBAN: DE 90 66 45 15 48 00 00 53 86 63
BIC (SWIFT-Code): SOLADES1HAL
អ្នកស្ម័គ្រចិត្ត
- ការគាំទ្រលើបណ្តាញផ្សព្វផ្សាយសង្គម ៖ ការកសាង និងរក្សាវត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រចាំខែ ។
- ការងារស្ម័គ្រចិត្តនៅនឹងកន្លែងក្នុងប្រទេសកម្ពុជា ៖ សម្រាប់អ្នកដែលរស់នៅក្នុងប្រទេសកម្ពុជា ឬអាចធ្វើ ដំណើរមកទីនេះ ឱកាសអាចមានអាស្រ័យលើជំនាញ បទពិសោធន៍ និងតម្រូវការកម្មវិធី។ ការទុកដាក់ទាំងអស់ គឺផ្តល់អាទិភាពដល់សុវត្ថិភាព និងសុខុមាលភាពរបស់កុមារ និងគ្រួសារដែលយើងបម្រើ។
- ជំនួយដល់គម្រោងនៅប្រទេសអាឡឺម៉ង់ ៖ គាំទ្រទីប្រឹក្សាគម្រោងលើកិច្ចការរដ្ឋបាល ឬការងារគ្រប់គ្រង។
- ដៃគូអធិស្ឋាន ៖ ការគាំទ្រការអធិស្ឋានជាទៀងទាត់សម្រាប់បុគ្គលិករបស់យើង កម្មវិធី និងអ្នកដែលយើង បម្រើ។
ដៃគូជាមួយយើង (សាជីវកម្ម / ព្រះវិហារ / ដៃគូ NGO)
យើងជឿថាការផ្លាស់ប្តូរដ៏មានអត្ថន័យកើតឡើងនៅពេលដែលយើងធ្វើការជាមួយគ្នា។ ភាពជាដៃគូជាមួយ ក្រុមហ៊ុន ព្រះវិហារ និងអង្គការនានាត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ដោយសារភាពជាដៃគួនេះនឹង ពង្រីក ឥទ្ធិពលរបស់យើង ពង្រឹងកម្មវិធីរបស់យើង និងធ្វើឱ្យមានការផ្លាស់ប្តូរជំនាញ និងបទពិសោធន៍ដ៏មានតម្លៃ។
ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ក្លាយជាដៃគូ យើងរីករាយក្នុងការស្វែងយល់ពីលទ្ធភាពធ្វើជាមួយអ្នក។ រួមគ្នា យើងអាចបង្កើតភាពផ្លាស់ប្តូរយូរអង្វែងនៅក្នុងជីវិតរបស់អ្នកដែលយើងបម្រើ ។
រៃអង្គាសប្រាក់ / រៀបចំព្រឹត្តិការណ៍
អ្នកអាចធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដោយការប្រើការច្នៃប្រឌិតរបស់អ្នកដើម្បីរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ ដំណើរការកម្មវិធីរៃអង្គាសប្រាក់នៅសាលារៀន ព្រះវិហារ ឬកន្លែងធ្វើការរបស់អ្នក ឬចាប់ផ្តើមយុទ្ធនាការ អនឡាញ។ រាល់ការខិតខំប្រឹងប្រែងជួយលើកកម្ពស់ការយល់ដឹង និងបង្កើតការគាំទ្រយ៉ាងសំខាន់សម្រាប់កម្ម វិធីរបស់យើង។
យើងរីករាយក្នុងការផ្តល់នូវព័ត៌មានលម្អិត ឬសម្ភារៈបន្ថែមណាមួយដែលអ្នកអាចត្រូវការលើសពី អ្វីដែលមាន នៅលើគេហទំព័ររបស់យើង។
ឱកាសឧបត្ថម្ភ (សម្រាប់កុមារ និងគ្រួសារ)
សម្រាប់ហេតុផលការពារកុមារ និងដើម្បីជៀសវាងបញ្ហាប្រឈមខាងវប្បធម៌ដែលអាចកើតមាន ការឧបត្ថម្ភ កុមារផ្ទាល់ខ្លួនគឺមិនអាចទៅរួចទេ។
ទោះជាយ៉ាងណាក៏ដោយ យើងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការឧបត្ថម្ភរបស់និស្សិត ដែលអាចឱ្យអ្នកគាំទ្រ ចូលរួមចំណែកក្នុងការអប់រំ និងការអភិវឌ្ឍន៍របស់សិស្សពេញមួយការសិក្សារបស់ពួកគេ។ ការកសាង អារម្មណ៍មានទំនាក់ទំនងអាច គាំទ្រយ៉ាងខ្លាំងដល់ការរៀនសូត្រ និងការរីកចម្រើនផ្ទាល់ខ្លួននៅក្នុងដំណាក់ កាលជីវិតពេលនេះ។